ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកសិទ្ធិមនុស្ស យូអិនអំពាវនាវឲ្យបេឡារុស ដោះលែងអ្នកតវ៉ា

បរទេស៖ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យប្រទេសបេឡារុស ធ្វើការដោះលែងមនុស្សទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ ក្នុងដំណើរតវ៉ាក្រោយការបោះឆ្នោត និងឲ្យធ្វើការស៊ើបអង្កេតលើ ពាក្យបណ្ដឹងប្រមាណ២.០០០ ស្តីពីការធ្វើទារុណកម្ម ឬក៏ធ្វើការបាប នៅក្នុងមន្ទីរឃុំឃាំង។

លោកស្រី Michelle Bachelet បាននិយាយប្រាប់ក្រុមប្រឹក្សា សិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវថា មនុស្សជាង៩០០នាក់ ដែលរួមមានទាំងបេក្ខភាពប្រឆាំង មេធាវី អ្នកសារព័ត៌មាន និងសកម្មជនផងនោះ ត្រូវបានគេជឿថា កំពុងតែប្រឈមមុខនឹងការ ចោទប្រកាន់ពីបទឧក្រិដ្ឋ ពាក់ព័ន្ធជាមួយការតវ៉ាទ្រង់ទ្រាយធំ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ការតវ៉ាដ៏ធំនោះ គឺបានផ្ទុះឡើងប្រឆាំងនឹងការ កាន់អំណាចអស់រយៈពេល២៦ឆ្នាំ របស់លោកប្រធានាធិបតី Alexander Lukashenko បន្ទាប់ពីមានការបោះឆ្នោត ក្នុងខែសីហាកន្លងទៅ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top