ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Rheinmetall នឹងផលិតគ្រាប់បែកសម្រាប់ កងទ័ពអាកាសបារាំង និងអាល្លឺម៉ង់

បរទេស៖ ក្រុមហ៊ុនការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការប្រកាសលក់គ្រាប់បែក ទម្លាក់ពីយន្តហោះ MK-82-EP ឲ្យទៅប្រទេសបារាំងនិងអាល្លឺម៉ង់ ដោយមានចំនួនប្រមាណ ២.០០០គ្រាប់ សរុបជាទឹកប្រាក់ ៤២,៣លានដុល្លារ។

គ្រាប់បែកមានទម្ងន់ ៥០០ផោននេះ នឹងត្រូវបានប្រើប្រាស់ដោយយន្តហោះចម្បាំង Mirage 2000 និង Rafale របស់ប្រទេសបារាំង និងត្រូវបានប្រើប្រាស់ជាក្បាលគ្រាប់ នៃប្រព័ន្ធគ្រាប់វាយប្រហារផ្ទាល់រួម សម្រាប់យន្តហោះចម្បាំង Tornado និង Eurofighter របស់អាល្លឺម៉ង់។

តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែធ្នុ ឆ្នាំ២០២០ បានឲ្យដឹងថា ដោយមានការធ្វើឲ្យកាន់តែប្រសើរឡើង អស់រយៈពេលជាច្រើនឆ្នាំ គ្រាប់បែកនេះ គឺស្ថិតនៅក្នុងចំណោមអាវុធទម្លាក់ ពីអាកាសធម្មតាច្រើនបំផុត នៅក្នុងពិភពលោក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top