លីម៉ា៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងគមនាគមន៍ប៉េរូលោក Eduardo Gonzalez បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប៉េរូ នឹងចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មទៅកាន់ទីក្រុងនានា នៅអឺរ៉ុបចាប់ពីពាក់កណ្តាលខែធ្នូ ក្រោមគោលការណ៍ណែនាំអនាម័យយ៉ាងតឹងរឹងប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
ប្រទេសប៉េរូ កំពុងសម្របសម្រួលជើងហោះហើរ ជាមួយមន្រ្តីនៅតាមគោលដៅ ដែលរួមមានទីក្រុងអាំស្ទឺដាំ (ហូឡង់) ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ម៉ាឌ្រីដ និងបាសេឡូណា (អេស្ប៉ាញ) និងប៉ារីស (បារាំង) ។
លោក Gonzalez បានប្រាប់ទូរទស្សន៍រដ្ឋ Peru ថា“ ទាំងនេះ គឺជាការហោះហើរជាង ៨ ម៉ោង…ជាទូទៅការហោះហើរទៅកាន់អឺរ៉ុប ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែធ្នូ”។ វិធានការនេះបង្ហាញពីជើងហោះហើរពី ២៤ ទៅ ៣០ ទៅទិសដៅផ្សេងៗគ្នា៕
ដោយ ឈូក បូរ៉ា