ព័ត៌មានអន្តរជាតិ

ដាក់ទោសអតីតរដ្ឋមន្ត្រី ហិរញ្ញវត្ថុវ័យក្មេងបំផុត របស់អូទ្រីសម្នាក់ ពីបទពុករលួយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូទ្រីស មួយរួបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៨ ឆ្នាំក្រោយរកឃើញថាគាត់បានប្រើប្រាស់ តួនាទីរបស់គាត់នៅក្នុងរឿងអាស្រូវពុករលួយដ៏ល្បីល្បាញមួយ។

លោក Karl-Heinz Grasser ត្រូវបានរកឃើញថាមានពិរុទ្ធភាព កាលពីថ្ងៃសុក្រពីបទកិបកេងប្រាក់ទទួលសំណូកនិងក្លែងបន្លំភ័ស្តុតាង ក្នុងកិច្ចព្រមព្រៀងដើម្បីលក់ផ្ទះល្វែងដែលមានកម្មសិទ្ធិ ជាសាធារណៈរាប់ពាន់ល្វែង។

តុលាការនៅទីក្រុង  Vienna បាននិយាយថាលោក  Grasser បានជាប់ពាក់ព័ន្ធនឹងទឹកប្រាក់ជាង ៩ លានអឺរ៉ូឬប្រមាណជា៨,១ លានផោនប៉ុន្តែគាត់តែងតែបានធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ និងបន្តដាក់ពាក្យប្តឹងបន្តផង។

រំលឹកដែរថាលោក Grasser បានទទួលតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះក្នុងឆ្នាំ ២០០០៕

ប្រែសម្រួល៖ស៊ុនលី

To Top