ព័ត៌មានអន្តរជាតិ

យោធានីហ្សេរីយ៉ា សម្លាប់ក្រុមឧទ្ទាម បូកូហារ៉ាម អស់ជាច្រើននាក់ នៅតំបន់ព្រៃ Sambisa

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានលើកឡើងកាលពីថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធរបស់បូកូហារ៉ាម ត្រូវបានសម្លាប់ បន្ទាប់ពីមានប្រតិបត្តិការចម្រុះតាមដែនអាកាស ដែលបានធ្វើឡើងដោយយោធានីហ្សេរីយ៉ា នៅតំបន់ព្រៃ Sambisa ដែលស្ថិតនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។

លោក John Enenche អ្នកនាំពាក្យមកពីអង្គភាពយោធា បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្រុងអាប៊ូចា ថា យន្តហោះវាយប្រហារដែនអាកាស បានអនុវត្តការវាយលុកកាលពីថ្ងៃទី០១ ខែធ្នូ និងថ្ងៃទី០២ ខែធ្នូ ទៅលើតំបន់ Bone និងMudu ក្នុងខេត្ត Yale-Kumshe axis រូមទំាងតំបន់ S Region ក្នុងទីតាំងព្រៃឈើ Sambisa ។

ព្រៃឈើ Sambisa ត្រូវបានគេស្គាល់ច្បាស់ថា ជាជំរុំហ្វឹកហ្វឺនដ៏ធំបំផុតរបស់ក្រុមបូកូហារ៉ាម នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាតំបន់មានភាពទាក់ទាញបំផុតនៅអាហ្វ្រិក ។

គេបានដឹងថា ក្រុមបូកូហារ៉ាម បានព្យាយមបង្កើតរដ្ឋឥស្លាមមួយនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ចាប់តាំងពីឆ្នាំ២០០៩ ។ ក្រុមសម្លាប់មនុស្សនេះ ក៏បានបង្កើនការវាយប្រហាររបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៀត នៅបារាយណ៍ Lake Chad Basin ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top