សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ចំនួន៦៩៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៧៥.៩៦៤នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តក៏បានរកឃើញថា មានអ្នកឆ្លងជំងឺ៤៦.៨៨៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសប្រេស៊ីល កើនឡើងដល់៦.៥៣៣.៩៦៨នាក់ ។
រដ្ឋសៅប៉ូឡូ ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនៅក្នុងប្រទេស ដែលបានចុះក្នុងបញ្ជីដោយមានអ្នកស្លាប់ចំនួន៤២.៧៨៨នាក់ និងមានអ្នកឆ្លងជំងឺចំនួន១.២៧៦.១៤៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា