ព័ត៌មានអន្តរជាតិ

ឆ្នាំនេះ អង្ករផ្កាម្លិះថៃ ឈ្នះពានរង្វាន់ជាអង្ករល្អបំផុត ក្នុងការប្រកួតស្រូវ អង្ករពិភពលោក

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សមាគមស្រូវអង្ករថៃ កាលពីថ្ងៃសុក្របានប្រកាសថា អង្ករផ្កាម្លិះរបស់ថៃចំនួន១០៥មុខខុសៗគ្នា ត្រូវបានគេប្រសិទ្ធិនាមថា ជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំនេះ នៅឯសន្និបាតពាណិជ្ជករស្រូវអង្ករពិភពលោកឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ។

សមាគមបានឲ្យដឹងថា ការប្រកួត បានធ្វើឡើងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ។

សន្និបាតប្រចាំឆ្នាំ ក៏បានរាប់បញ្ចូលទាំងការប្រជែងអង្ករល្អបំផុត ហើយអង្ករផ្កាម្លិះ១០៥ប្រភេទខុសៗគ្នា ត្រូវបានគេដាក់ចូលរួមប្រកួតនៅក្នុងឆ្នាំនេះ ដោយសមាគមអ្នកនំាចេញស្រូវអង្ករថៃ ។

អង្ករទាំង១០៥ប្រភេទនោះ បានឈ្នះគ្រប់លក្ខខណ្ឌទាំងអស់ ដែលមានឳសជារស ក្លិន គ្រាប់អង្ករ និងសោភ័ណ្ឌភាព នៅក្នុងការប្រកួតដែលវាយតម្លៃដោយក្រុមចៅក្រម ។

អង្កររបស់វៀតណាម ST25 បានឈរក្នុងលំដាប់លេខ២ នៅក្នុងការប្រកួតប្រជែងស្រូវអង្ករដែលល្អបំផុតរបស់ពិភពលោកឆ្នាំ២០២០នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top