ព័ត៌មានអន្តរជាតិ

កូវីដ១៩៖ អ្នកជំនាញព្រមាន ស្ថានភាពកាន់តែអាក្រក់ ពេលរដូវរងានេះ

បរទេស៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាជាច្រើនសប្តាហ៍មកហើយដែលអ្នកជំនាញបានព្រមាន ពលរដ្ឋអាមេរិកពីការកើនឡើងនូវស្ថានភាពដ៏អាក្រក់អំពីបញ្ហារាតត្បាតកូវីដ១៩ នៅរដូវរងានេះទៅទូទាំងប្រទេស។

ប៉ុន្តែមកដល់ពេលនេះពេលវេលា គឺបានមកដល់រួចទៅហើយគិតចាប់រាប់ពី California ទៅដល់ Kansas និងពី Massachusetts ទៅដល់ Floridaនៅគ្រប់ទីកន្លែងទាំងដុកទ័រគលានុបដ្ឋាយិកា និងអ្នករៀបចំម្ហូបអាហារបាននាំគ្នាត្រៀមខ្លួនយ៉ាងមុតម៉ាំងសម្រាប់ រដូវកាលដ៏អាក្រក់នេះ។

ជាច្រើនខែមកហើយដែលពួកគេបានប្រឹងប្រែង អស់ពីសមត្ថភាពទាំងដែលការរីករាលដាលបានកើនឡើងយ៉ាងខ្លាំងដដែល ឥតឈប់ឈរប៉ុន្តែគេនៅតែមានការសង្ស័យថាកម្រិតធ្ងន់ធ្ងរជាងនេះគឺនៅមិនទាន់ មកដល់ចំណុចកំពូលនៅឡើយ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃព្រហស្បតិ៍ ចំនួនអ្នកឆ្លងនិងស្លាប់បានកើនឡើងច្រើនបំផុតគឺទៅដល់ ២១៧ ៦៦៤នាក់ករណីឆ្លងថ្មី និងស្លាប់ដល់ទៅ២ ៨៧៩នាក់ត្រឹមរយៈពេលមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top