បរទេស៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកថ្មីធ្វើការផ្លាស់ប្តូរចំពោះការសម្រេចចិត្តនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសសូម៉ាលី នៅក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការប្រយុទ្ធយ៉ាងជោគជ័យ លើពួកអាល់សាបាប និងបណ្ដាញភេវកម្មពិភពលោករបស់ពួកគេនោះ គឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់”។
លោក Yusuf ជាសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី បាននិយាយដូច្នេះបន្តទៀតថា “កងទ័ពសហរដ្ឋអាមេរិក បានបង្កើតការរួមចំណែកដ៏ធំ និងជះឥទ្ធិពលដ៏ខ្លាំងក្លា លើការបណ្ដុះបណ្ដាលនិងប្រសិទ្ធភាពប្រតិបត្តិការរបស់ទាហានសូម៉ាលី”៕
ប្រែសម្រួល៖ប៉ាង កុង