ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា បារាំង បានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២.៩២៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើង ដល់២.២៨១.៤៧៥នាក់ ទិន្នន័យបានមកពីក្រុមអាជ្ញាធរ ក្នុងស្រុក របស់ប្រទេសបារាំង បានបង្ហាញដូច្នេះ ។
ទិន្នន័យបានបង្ហាញថា តួលេខប្រចាំថ្ងៃគឺខ្ពស់បំផុត ជាងតួលេខថ្ងៃសុក្រ ដែលមានចំនួន១១.២២១នាក់ ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ ដោយសារជំងឺ មានចំនួន២១៦នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទាំងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់៥៤.៩៨១នាក់ ។ ប្រទេសបារាំង ក៏បានចុះក្នុងបញ្ជី ដែលមានអ្នកនៅមន្ទីរពេទ្យ ចំនួន ៨.៥៨៩នាក់ ។
បារាំង មានផែនការយុទ្ធនាការ វ៉ាក់សាំង៣ដំណាក់កាល ដែលគោលដៅដំបូងចំនួន១លាននាក់សម្រាប់ពលរដ្ឋដែលមានវ័យចំណាស់ នៅតាមគិលានុបដ្ឋាន និងបុគ្គលិករបស់ពួកគេ នៅដើមឆ្នាំក្រោយ ៕
ដោយ៖ ម៉ៅបុប្ផាមករា