ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃអាទិត្យថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៨នាក់ គិតត្រឹមថ្ងៃ០៥ ធ្នូ ដែលតួលេខពីថ្ងៃមុននេះមានចំនួន១៧នាក់ ។
គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងថា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា មានករណីនាំចូលចំនួន១៧នាក់ ។ ចំនួននៃអ្នកឆ្លងជំងឺមិនទាន់មានរោគសញ្ញានៅឡើយទេ ដែលប្រទេសចិន មិនបានចាត់ថ្នាក់ដែលបញ្ជាក់ពី ករណីទំាងនេះឡើយ ដោយបានថយចុះ ពី១២ មកនៅត្រឹម២ ក្នុង១ថ្ងៃមុន ។
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសចិន មានចំនួន៨៦.៦១៩នាក់ ។ ចំនួនអ្នកស្លាប់នៅមិនប្រែប្រួលចំនួន៤.៦៣៤នាក់ ៕
ដោយ៖ ម៉ៅបុប្ផាមករា
