វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញ ខាងគោលនយោបាយ ទ្វេភាគី របស់សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទម្សិលមិញនេះ បានអំពាវនាវឱ្យ ទីក្រុងវ៉ាស៊ីនតោន វិលត្រឡប់មកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដ៏ធំមួយ នៅប៉ាស៊ីហ្វិក និងការដាក់បញ្ចូល ប្រទេសជប៉ុន ទៅក្នុងសម្ព័ន្ធមិត្ត ចែករំលែកព័ត៌មានចារកម្ម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនង សហរដ្ឋអាមេរិក-ជប៉ុន ចំពេលមានការកើនឡើង របស់ចិន។
ក្រុមនេះដឹកនាំ ដោយអតីតអនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Richard Armitage និងលោក Joseph Nye អតីតជំនួយការក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខ អន្តរជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចូលរួមជាមួយ CPTPP ដើម្បីតម្រឹមជាមួយប្រទេសជប៉ុន ក្នុងនាមជាមេដឹកនាំ ក្នុងការធ្វើឱ្យមានច្បាប់ សេដ្ឋកិច្ច។ របាយការណ៍ពិភាក្សា អំពីកតិកាសញ្ញាពាណិជ្ជកម្ម ដែលត្រូវបានគេស្គាល់ថា ជាដៃគូ អន្តរប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី TPP ត្រូវបានគេមើលឃើញថា ជាទំងន់ប្រឆាំងនឹងកំណើន សេដ្ឋកិច្ចរបស់ចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិក ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានអនុវត្ត គោលនយោបាយ“ អាមេរិកាំងទីមួយ” បានដកសហរដ្ឋអាមេរិកចេញ ពីកិច្ចព្រមព្រៀងនេះភ្លាមៗ បន្ទាប់ពីចូលកាន់តំណែង ក្នុងឆ្នាំ២០១៧ ដោយលោកបានមើលឃើញថា វាជាការរៀបចំ “សំលាប់ការងារ” ។
បើគ្មានសហរដ្ឋអាមេរិក ជប៉ុន និងសមាជិក ១០ ផ្សេងទៀត ដែលនៅសេសសល់ ដូចជាអូស្រ្តាលី បានផ្លាស់ប្តូរទៅរកកិច្ចព្រមព្រៀង TPP ភាគច្រើនដែលឥឡូវហៅថា កិច្ចព្រមព្រៀងទូលំទូលាយ និងភាពជឿនលឿន សម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ឬ CPTPP៕
ដោយ ឈូក បូរ៉ា