បរទេស៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា តៃវ៉ាន់ប្រឈមមុខនឹង ការគម្រាមកំហែងយោធា ជារៀងរាល់ថ្ងៃ ពីកងកម្លាំងផ្តាច់ការ ស្របពេលដែលសហរដ្ឋអាមេរិក បានប្រកាសនូវកញ្ចប់លក់អាវុធ មានទំហំទឹកប្រាក់ ២៨០លានដុល្លារថ្មី ឲ្យដល់ កោះកាន់លទ្ធិប្រជាធិបតេយ្យនេះ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ដូច្នេះថា “កងកម្លាំងផ្តាច់ការ បានប៉ុនប៉ងជាប់ជានិច្ច ដើម្បីបំពានបទបញ្ជាផ្អែកលើ ទំនៀមដែលមានស្រាប់។ តៃវ៉ា់ន់បានទទួលការគម្រាមកំហែង យោធាបែបនេះ ជារៀងរាល់ថ្ងៃ”។
គួរបញ្ជាក់ថា ថ្លែងនៅក្នុងវេទិកាសន្តិសុខមួយ នៅក្នុងទីក្រុងតៃប៉ិ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងពីការគម្រាមកំហែងនានា នៅក្នុងតំបន់ ដែលរួមមានការបង្កើនកពូនយោធា នៅដែនសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានអះអាងកម្មសិទ្ធិមួយផ្នែកធំ និងជាទីដែលចិនបានកសាងកោះសិប្បនិម្មិត ជាមួយនឹងទីតំាងមូលដ្ឋាន ទ័ពអាកាសនិងទ័ពជើងទឹក៕

ប្រែសម្រួល៖ប៉ាង កុង
