បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាពីឡុត អាមេរិក លោក Chuck Yeager ដែលត្រូវបានគេ ទទួលស្គាល់ថា ជាមនុស្សដំបូង ដែលបានបើកយន្តហោះ ល្បឿនលឿន ជាងសម្លេង បំផុតលើលោកនោះ បានទទួលមរណៈភាពក្នុងអាយុ ៩៧ឆ្នាំ។
លោក Yeager បានជាប់ឈ្មោះនៅក្នុងសៀវភៅ ប្រវត្តិសាស្ត្រ ជាលើកដំបូង តាំងតែពីគ្រាដែលលោក បានក្លាយទៅជា អ្នកបើកតេស្តយន្តហោះ Bell X-1 ជាលើកដំបូងកាលពីឆ្នាំ១៩៤៧ ហើយក្រោយមកក៏បានបំបែក កំណត់ជាច្រើនបន្ថែមទៀត ដើម្បីត្រួសត្រាយ ផ្លូវនៃកម្មវិធីស្រាវជ្រាវ ទីអាវកាសរបស់ សហរដ្ឋអាមេរិក។
គួររំលឹកដែរថាលោក Yeager ក្នុងវ័យ២៤ឆ្នាំកាលពីឆ្នាំនោះបានបើកបរ យន្តហោះក្នុងល្បឿន កម្រិតល្បឿនលឿង ជាងសម្លេង Mach ១ ឬប្រមាណជា ១ ២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងកំពស់ប្រមាណជា ១៣ ៧០០ម៉ែត្រ ៕
ប្រែសម្រួល៖ស៊ុនលី