ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ប្រទេសចិន បានរិះគន់អំពីការដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ប្រឆំាងនឹងក្រុមមន្ត្រីពាក់ព័ន្ធ នឹងការគៀបសង្កត់ មកលើក្រុងហុងកុង ដែលហៅការដាក់ទណ្ឌកម្មនេះថា ជារឿង “ឆ្កួតលីលា និងសាហាវពេក” ។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បាននឹងកំពុងប្រើប្រាស់ពេលវេលានៃការថមថយរបស់ខ្លួន ដើម្បីបង្កើនសម្ពាធលើប្រទេសចិន ហើយកាលពីថ្ងៃច័ន្ទបានបង្កកទ្រព្យសម្បត្តិ នៅសហរដ្ឋអាមេរិក និងរារាំងការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក សម្រាប់សម្រាប់អនុប្រធាន ចំនួន១៤រូប នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាង ប្រជាជនជាតិ ដែលបានដឹកនាំធ្វើបដិវត្តន៍ ដ៏ស្វិតស្វាញមួយ ។
ច្បាប់សន្តិសុខនៅក្នុងទីក្រុងប្រទេសចិន បានអះអាងថា ច្បាប់នេះចាំបាច់ ដើម្បីស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីការតវ៉ាដ៏ធំនៅឆ្នាំ២០១៩ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វាបំផ្លាញសេរីភាព ដែលធ្លាប់មាននៅក្នុង មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ។
គួររំលឹកថា កាលពីថ្ងៃចន្ទ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងថា ក្រុងវ៉ាស៊ីនតោន កំពុងទទួលខុសត្រូវទីក្រុងប៉េកាំងចំពោះ “ការវាយលុកឥតឈប់ឈរ របស់ខ្លួនប្រឆាំងនឹង ដំណើរការប្រជាធិបតេយ្យ នៅក្រុងហុងកុង” ។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួង ការបរទេសចិន បានរិះគន់ថា ជា“ ចេតនាអាក្រក់” នៃការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ លោកស្រី Hua បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារថា “រដ្ឋាភិបាល និងប្រជាជនចិន បង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះអាកប្បកិរិយា មិនសមហេតុផល ដែលឆ្កួតលីលា និងសាហាវបែបនេះ” ៕
ដោយ៖ ម៉ៅ បុប្ផាមករា