បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់ ៦០ ម៉ឺនដុល្លារដល់ប្រទេសវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 របស់ខ្លួន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជំនួយពីមូលនិធិជំនួយបច្ចេកទេស ពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ២ នឹងជួយសម្រួលបន្ថែមឧបករណ៍ ការពារដែលមានតម្លៃ ៥០០.០០០ ដុល្លារនៅមន្ទីរពេទ្យជាតិផ្នែកសួត ក្នុងទីក្រុងហាណូយ និងការតម្លើងផ្សេងទៀតដែលមានតម្លៃ ១០ ម៉ឺនដុល្លារនៅមជ្ឈមណ្ឌលប្រតិបត្តិការ សង្គ្រោះបន្ទាន់សុខភាពសាធារណៈ (PHEOC) ក្រោមឱវាទក្រសួងសុខាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម លោក Andrew Jeffries បាននិយាយថា “ យើងសូមកោតសរសើរដល់ រដ្ឋាភិបាលវៀតណាមចំពោះការ ឆ្លើយតបជាបន្ទាន់និងប្រកបដោយ ប្រសិទ្ធភាពចំពោះការ រាតត្បាតរាតត្បាតនៃវីរុស Covid-19” ។
រហូតមកដល់ពេលនេះប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លងវីរុស Covid-១៩ ចំនួន ១.៣៨៥ នាក់ ក្នុងនោះស្លាប់ ៣៥នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ១២២ នាក់ ដែលភាគច្រើននៃករណី ទាំងនោះបាននាំចូល ៕
ប្រែសម្រួលៈ ណៃ តុលា
