វ៉ាស៊ីនតោន៖ ក្រសួងការបរទេសម៉ិកស៊ិក បានឲ្យដឹងថា ការរឹតត្បិតលើការធ្វើដំណើរដែលមិនចាំបាច់ ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក – ម៉ិកស៊ិកនឹងត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២១ ខែមករា ចំពេលមានការកើនឡើង នូវករណីឆ្លងជំងឺកូវីដ-១៩ ។
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា រដ្ឋាភិបាលម៉ិកស៊ិក បានស្នើសុំពង្រីកវិធានការ រយៈពេលមួយខែទៀត បន្ទាប់ពីពិនិត្យមើលការ រីករាលដាលនៃវីរុសនេះ។
ក្រសួងនៃប្រទេសទាំងពីរ បានសរសេរនៅលើបណ្ដាញអ៊ីនធឺណិតថា “ប្រទេសទាំងពីរ នឹងសម្របសម្រួលវិធានការ អនាម័យនៅតាមតំបន់ព្រំដែន ដែលនឹងចូលជាធរមានរហូតដល់ម៉ោង ១១ និង ៥៩ នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១” ។
ការដាក់កម្រិតលើការឆ្លងកាត់ព្រំដែន សម្រាប់ការដើរទិញឥវ៉ាន់ ឬការលំហែ ប៉ុន្តែអនុញ្ញាតឱ្យឆ្លងកាត់ សម្រាប់អ្នកដែលរស់នៅម្ខាង ប៉ុន្តែធ្វើការឬសិក្សានៅម្ខាងទៀត ឬសម្រាប់ហេតុផលវេជ្ជសាស្រ្ត ៕
ដោយ ឈូក បូរ៉ា

