ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាទិញវ៉ាក់សាំង បាន១០០លានដូសទៀតពី Moderna

បរទេស៖ យោងតាមការអះអាង របស់រដ្ឋបាលរបស់លោក Donald Trump នៅថ្ងៃនេះបានបញ្ជាក់សាជាថ្មីថា អាមេរិកបានបន្ថែមការបញ្ជាទិញវ៉ាក់សាំង បន្ថែមទៀតហើយ និងបន្តការចែកចាយរបស់ខ្លន រហូតទៅដល់ខែមិថុនា ឆ្នាំ២០២១ ហើយមកដល់ពេលនេះទឹកប្រាក់ ដែលបានចំណាយមានទៅដល់ ៣,២ពាន់លានដុល្លារមកហើយ។

តាមការបញ្ជាក់របស់ទីភ្នាក់ងារ គ្រប់គ្រងជំងឺរាតត្បាតនិងចំណីអាហារអាមេរិក FDA ក៏បានបញ្ជាក់ដែរថាអាមេរិកទើបតែ បានជោគជ័យក្នុងការបញ្ជាទិញ វ៉ាក់សាំងកូវីដ១៩ ប្រមាណជា១០០លានដូសបន្ថែមទៀត ពីក្រុមហ៊ុន Moderna ផងដែរហើយ
នឹងត្រៀមអនុម័តថវិកានៅក្នុងខែនេះ។

គួរឲ្យដឹងដែរថា FDAទើបតែបានប្រកាសផ្តល់អាជ្ញាបណ្ណ​ជូនទៅដល់ក្រុមហ៊ុន​ផលិតវ៉ាក់សាំង Pfizer ដើម្បីអាចធ្វើការចែកចាយ​ វ៉ាក់សាំងក្នុងកម្រិតបន្ទាន់មួយ​នៅទូទាំងសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រម្សិលមិញហើយ Moderna ដែលមានប្រសិទ្ធភាព ៩៥ភាគរយនោះគឺក្លាយទៅជាវ៉ាក់សាំង ទី២ហើយ នៅអាមេរិកប្រសិនបើការអនុម័ត ទទួលស្គាល់សប្តាហ៍ក្រោយប្រព្រឹត្តទៅជោគជ័យ៕

ប្រែសម្រួល៖ស៊ុនលី

To Top