ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន​ចោទឥណ្ឌា​ ​ពីបទផ្គត់ផ្គង់​ដល់យុទ្ធនាការ ក្លែងព័ត៌មាន នៅសហភាពអឺរ៉ុប

បរទេស៖ ប្រទេសប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសឥណ្ឌា ពីបទផ្គត់ផ្គង់ដល់យុទ្ធនាការក្លែងបន្លំ ព័ត៌មានជាយូរមកហើយ ប្រឆាំងនឹងខ្លួន និងបាននិយាយថា ខ្លួននឹងលើកឡើងនូវបញ្ហានោះ ក្នុងវេទិកាពិភពលោក។


ក្នុងដំណើរធ្វើការអះអាងដែលថា ប្រទេសឥណ្ឌាប៉ុនប៉ងប្រើប្រាស់ អង្គភាពអន្តរជាតិនានា តាមរយៈគេហទំព័រព័ត៌មានមិនពិត និងអង្គការនានានោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ាគីស្ថាន បានសម្អាងដល់របាយការណ៍មួយ ដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលអឺរ៉ុប EU Disinfo Lab។

នៅក្នុងសន្នសីទកាសែតមួយ លោក Shah Mehmood Qureshi ជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បាននិយាយដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ ឥណ្ឌាកំពុងតែរៀបចំនិងប្រើប្រាស់ នូវបណ្ដាញអន្តរជាតិ សម្រាប់ការរចនា បង្កើតរឿងមិនត្រឹមត្រូវរបស់ខ្លួន” ហើយរដ្ឋាភិបាលឥណ្ឌា កំពុងតែធ្វើការផ្គត់ផ្គង់ ដល់បណ្ដាញទាំងនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top