ព័ត៌មានអន្តរជាតិ

តួកគី ច្រានចោលសេចក្តី របស់សហភាពអឺរ៉ុប ដែលបន្ថែមការដាក់ ទណ្ឌកម្មមកលើខ្លួន

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសតូកគី បានច្រានចោលទៅលើការប្រកាសមួយ របស់សហភាព អឺរ៉ុប (EU)ដែលបានធ្វើកិច្ចប្រជុំកំពូល មានបណ្តាមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នានឹងបន្ថែម ការដាក់ទណ្ឌកម្មប្រឆំាងនឹងរដ្ឋាភិបាល ក្រុងអង់ការ៉ា ទៅលើរឿងជម្លោះនៅភាគខាងកើត នៃសមុទ្រម៉េឌីទែរ៉ាណេ ។

ក្រសួងការបរទេសតួកគី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមច្រានចោលការប្រកាស និងដែលមិនស្របទៅនឹងច្បាប់ ដែលបានអនុម័ត ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលបានដាក់ចេញកាលពីថ្ងៃទី១០ ខែធ្នូនោះឡើយ” ។

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មទាំងឡាយ នឹងធ្វើឲ្យខូចខាតដល់ភាគីទាំងសង្ខាង និងមិនបានផ្តល់ប្រយោជន៍ ដល់នរណាម្នាក់នោះទេ ។

ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប បានធ្វើឡើងដែលមានក្នុងបញ្ជីឈ្មោះ ដែលតួកគីជា ប្រទេសគោលដៅសម្រាប់ការដាក់ទណ្ឌកម្ម នៅឯកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃសុក្រ ដែលជាការឆ្លើយតបទៅនឹងការរុករកឧស្ម័ន របស់តួកគី នៅដែនសមុទ្រម៉េឌីទែរ៉ាណេ ក៏ដូចជាការអះអាងដោយក្រុម សមាជិករបស់សហភាពអឺរ៉ុប ដែលមានក្រិច និង Cyprus ជាដើម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top