Covid-19

ប្រទេសប៉េរូ ផ្អាកដំណើរការ សាកល្បង វ៉ាក់សាំងការពារ វីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារមាន ការកើតឡើងធ្ងន់ធ្ងរ

បរទេស៖ រដ្ឋាភិបាលប៉េរូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូបានផ្អាកការសាកល្បង វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារតែព្រឹត្តិការណ៍ ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ សម្រាប់ការសិក្សានេះ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលបេរ៉ូថា ព្រឹត្តិការណ៍ប៉ះពាល់នេះ នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដើម្បីកំណត់ថា តើវាទាក់ទងនឹងវ៉ាក់សាំង ឬប្រសិនបើមាន ការពន្យល់ណាមួយផ្សេងទៀត។

ក្រុមហ៊ុនរបស់ប្រទេសចិន Sinopharm Group Co Ltd ដែលកំពុងធ្វើការ សាកល្បងរបស់ខ្លួន នៅក្នុងប្រទេសប៉េរូ ជាមួយអ្នកស្ម័គ្រចិត្តប្រមាណ ១២ ០០០ នាក់ បានត្រៀម នឹងបញ្ចប់ដំណាក់កាលដំបូង នៃការសាកល្បងថ្នាំ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ។ រហូតមកដល់ពេលនេះ ប្រទេស បេរ៉ូ មានមនុស្សប្រមាណ ៣៦ ៥៤៤ នាក់ បានស្លាប់ ដោយសារជំងឺរាតត្បាតកូវីដ១៩។

ក្រសួងសុខាភិបាលបេរ៉ូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា “ ការសម្រេចចិត្តផ្អាក ការសាកល្បងគ្លីនិកជាបណ្តោះអាសន្ន គឺជាវិធានការ សុវត្ថិភាពមួយ ដែលត្រូវបានពិចារណា នៅក្នុងបទប្បញ្ញត្តិ សម្រាប់ការសាកល្បងគ្លីនិក និងពិធីសារ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារសុខភាព នៃប្រធានបទស្រាវជ្រាវ។

German Malaga ប្រធានអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Cayetano Heredia ក្នុងតំបន់ដែលចូលរួម ក្នុងការសិក្សានេះ បាននិយាយថា អ្នកស្ម័គ្រចិត្តម្នាក់ បានជួបប្រទះនឹងការថយចុះ កម្លាំងជើងរបស់គាត់ ក្នុងចំណោមរោគសញ្ញា ដទៃទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top