ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្កើតចំណងមិត្តភាព ការទូតជាមួយប៊ូតាន

បរទេស៖ ប្រទេសប៊ូតាន និងប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បង្កើតចំណងមិត្តភាពការទូតផ្លូវការទាំងស្រុង ជាមួយគ្នាទៅវិញទៅមក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាសកិច្ចព្រមព្រៀងគ្នា ដែលឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសឥណ្ឌា គឺលោក Ron Malka និងសមភាគីប៊ូតានរបស់លោក គឺលោក Vetsop Namgyel បានចុះហត្ថលេខា កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញនេះ ដើម្បីបង្កើតចំណងមិត្តភាពការទូត នៅក្នុងពិធីមួយដែលប្រារព្ធឡើង នៅគេហដ្ឋានរបស់លោក Malka។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បានហៅកិច្ចព្រមព្រៀងគ្នានោះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងដំណើរធ្វើឲ្យកាន់តែស៊ីជម្រៅឡើង នូវចំណងមិត្តភាពរបស់ប្រទេសអ៊ីស្រាអែល ជាមួយតំបន់អាស៊ី និងបានបន្ថែមថា លោកសង្ឃឹមថា នឹងបានទទួលស្វាគមន៍ ព្រះមហាក្សត្រប៊ូតាន យាងទៅប្រទេសអ៊ីស្រាអែល នៅឆ្នាំក្រោយនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top