Covid-19

មនុស្ស ២ក្រុមនេះដែលអាមេរិក នឹងចែកជូនវ៉ាក់សាំងកូវីដ១៩ មុនគេបង្អស់នៅថ្ងៃចន្ទនេះ

បរទេស៖ ទីបំផុតគណកម្មការគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក CDC ក្រោយការផ្តល់អជ្ញាបណ័្ណ ទៅឲ្យវ៉ាក់សាំងរបស់កូវិដ១៩របស់ Pfizer និង BioNTech ពីសំណាក់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថគឺបានដំណើរការ ចែកចាយវ់ាក់សាំងទៅលើក្រុមមនុស្ស ២ប្រភេទជាគោលដៅអទិភាព។

ការបោះឆ្នោតដែលត្រូវបាន ធ្វើឡើងដោយគណកម្មការនៃ ការអនុវត្តការចាក់វ៉ាកសាំងរបស់ CDC ដែលហៅកាត់ថា AICP បានជ្រើសយកក្រុមចំនួន២ ដែលនឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ ក្នុងនោះគឺក្រុមសេវាសាធារណៈ សុខាភិបាលនិងទី២ គឺជាក្រុមមនុស្សចាស់ដែលកំពុងទទួល មើលការថែរក្សាសុខភាព។

ប្រភពដដែលបានសរសេរទៀតថា ក្រុមទី១នោះក៏មានរួមបញ្ចូលទាំងក្រុម អ្នកធ្វើការពាក់ព័ន្ធនឹងអង្គភាពសុខភាពនានា ព្រមទាំងអ្នកដែលដឹកជញ្ជូនអាហារ និងអ្នកថែរក្សាអនាម័យនៅតាមគោលដៅ ដែលប្រថុយប្រថានផងហើយចំពោះ ក្រុមទី២វិញ ក៏មានរួមបញ្ចូលទាំងគលានុបដ្ឋានិយិកា ដែលជាអ្នកនៅថែរក្សាក្រុមមនុស្សចាស់ និងអ្នកជំងឺផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top