ព័ត៌មានអន្តរជាតិ

បារ៉ែន អនុម័តដាក់ឲ្យប្រើប្រាស់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ Sinophram របស់ប្រទេសចិន

ម៉ាណាម៉ា៖ និយតករសុខភាព របស់ប្រទេសបារ៉ែន បានប្រកាសថា ខ្លួនបានយល់ព្រមជាផ្លូវការ ក្នុងការចុះឈ្មោះវ៉ាក់សាំង COVID-19 ដែលបង្កើតដោយក្រុម ឱសថជាតិចិន Sinophram។នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

របាយការណ៍បានឲ្យដឹងថា អាជ្ញាធរបទប្បញ្ញត្តិសុខភាពជាតិ បានធ្វើការសម្រេចចិត្តអនុម័ត និងប្រើប្រាស់វ៉ាក់សាំង បន្ទាប់ពីការពិនិត្យ និងវាយតំលៃយ៉ាងហ្មត់ចត់នូវទិន្នន័យសាកល្បងគ្លីនិក។

របាយការណ៍បាន បង្ហាញទៀតថា“ លទ្ធផលពីការសាកល្បង ព្យាបាលដំណាក់កាលទី៣ បានបង្ហាញពីអត្រាប្រសិទ្ធភាព ៨៦ ភាគរយអត្រា សេរ៉ាណូស័រ ៩៩ ភាគរយនៃការបន្សាបអង្គបដិប្រាណ និងប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារករណី ដែលមានកម្រិតមធ្យម និងធ្ងន់ធ្ងរបន្ទាប់ពីការធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន ៤២,២៩៩ នាក់” ។

ប្រទេស បារ៉ែន ដែលបានចូលរួម ក្នុងការសាកល្បងព្យាបាល វ៉ាក់សាំងដំណាក់កាលទី ៣ កាលពីខែសីហា បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm ជាបន្ទាន់ក្នុងខែវិច្ឆិកា ដើម្បីគ្របដណ្តប់អ្នកជំនាញជួរមុខទាំងនោះ ក្នុងការទាក់ទង ជាមួយអ្នកជំងឺ COVID-១៩៕

ដោយ ឈូក បូរ៉ា

To Top