ព័ត៌មានអន្តរជាតិ

ចិនព្រមាន ការជ្រៀតជ្រែកទាំងឡាយ ពាក់ព័ន្ធនឹងការចាប់ខ្លួន អ្នកកាសែត Bloomberg ម្នាក់

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសចិនបានហៅការ ចាប់ខ្លួនអ្នកកាសែតម្នាក់ របស់បណ្តាញព័ត៌មាន Bloomberg គឺជាកិច្ចការងារផ្ទៃក្នុង របស់ខ្លួនប៉ុណ្ណោះហើយ
បានថែមទាំងព្រមានផងដែរ ចំពោះការលូកដៃ ទាំងឡាយណាចូល បញ្ហានេះ។

ស្ត្រីដែលមានឈ្មោះថា Haze Fan ជានជនជាតិចិន ត្រូវបានគេដឹងថាត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ក្រោមបទចោទប្រកាន់ថា បានពាក់ព័ន្ធទៅនឹង បញ្ហាសន្តិសុខរបស់ជាតិ ហើយក៏ត្រូវបានគេមើលឃើញ ដែរថា
គឺជាការចាប់ខ្លួន អ្នកកាសែតចុងក្រោយ ផងនៃសកម្មភាពចាប់ខ្លួន អ្នកកាសែតជាច្រើន កន្លងមកហើយ។

ផ្ទាំងពាណិជ្ជកម្ម

សហភាពអ៊ឺរ៉ុប EU បានធ្វើការអំពាវនាវ និងសុំឲ្យចិនក្នុងការពិចារណា ក្នុងការដោះលែងអ្នកកាសែត ទាំងអស់ ដែលមានជាប់ពាក់ព័ន្ធ ទៅនឹងបណ្តាញរាយការណ៍ របស់ខ្លួនឡើងវិញ ហើយជាពិសេសគឺនាង Fan ដោយបញ្ជាក់ថា
រាល់ជំនួយផ្នែកច្បាប់ សុខាភិបាល និងទំនាក់ទំនងគ្រួសារ នឹងត្រូវផ្តល់ឲ្យក្នុងករណី ចាំបាច់ណាមួយសម្រាប់នាង៕

ប្រែសម្រួល៖ស៊ុនលី

To Top