ព័ត៌មានអន្តរជាតិ

លោក Mike Pompeo៖ កូរ៉េខាងជើង បង្កការគំរាមកំហែងខ្លាំងជាងរុស្ស៊ី ក្នុងសន្ដិសុខអ៊ីនធឺណិត

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាប្រជាជន កូរ៉េខាងជើង កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបំបែកម៉ាស៊ីនមេ របស់សហរដ្ឋអាមេរិក សម្រាប់ព័ត៌មានចំរុះ ដោយបន្ថែមថា កូរ៉េខាងជើង និងចិន បង្កការគំរាមកំហែងខ្លាំង ជាងប្រទេសរុស្ស៊ី ចំពោះសហរដ្ឋអាមេរិក។

អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញវិទ្យុអាមេរិក Breitbart News ថា“ វាជាការប្រយុទ្ធដែលកំពុងបន្ត ដើម្បីរក្សាប្រព័ន្ធរបស់យើង ឲ្យ មានសុវត្ថិភាព” ។

យោងតាមប្រតិចារិក នៃសុន្ទរកថា របស់លោកដែលចេញផ្សាយ ដោយក្រសួងការបរទេសឲ្យដឹងថា “ខ្ញុំមិនអាចនិយាយអ្វីផ្សេងក្រៅពីនេះ ជាការខិតខំរបស់ប្រជាជនរុស្ស៊ី ក្នុងការព្យាយាម ចូលក្នុងម៉ាស៊ីនមេ របស់អាមេរិក មិនត្រឹមតែភ្នាក់ងារ របស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាជីវកម្មផង ហើយជនជាតិកូរ៉េក៏ដូចគ្នាដែរ”៕

ដោយ ឈូក បូរ៉ា

To Top