ព័ត៌មានអន្តរជាតិ

លោក Pompeo នឹងត្រូវជួបជាមួយ នឹងរដ្ឋមន្ត្រីការបរទេសថ្មី អាមេរិកនៅសប្តាហ៍នេះ

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសថ្មី ដែលត្រូវបានជ្រើសរើស ដោយលោក Joe Biden នឹងត្រូវជួបជាមួយនឹងរដ្ឋមន្ត្រី ការបរទេសបច្ចុប្បន្ន លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយនិងក៏ជាជំនួបគ្នាលើកទី១ ដែរក្រោយការប្រកាសជ័យជំនះ ជាផ្លូវការរបស់ បក្សប្រជាធិបតេយ្យ។

ប្រភពដដែល បានសរសេរទៀតថា កិច្ចប្រជុំគ្នារវាងលោក Antony Blinken និងលោក Mike Pompeo ត្រូវបានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសលទ្ធផល ផ្លូវការកាលពីថ្ងៃចន្ទ និងក៏ត្រូវបានគេមើលឃើញដែរថា គឺជាការទទួលស្គាល់ លទ្ធផលជាលើកដំបូង ពីសំណាក់លោកប្រធានាធិបតី អាមេរិក បច្ចុប្បន្ន Donald Trump ចំពោះលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី៣ខែវិច្ឆិកា។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ គេបានដឹងទៀតថា កិច្ចប្រជុំគ្នានេះ ត្រូវបានកំណត់ពេលវេលាជួបគ្នា ត្រឹមតែ១៥នាទីប៉ុណ្ណោះ ប៉ុន្តែត្រូវបានក្រុមមន្ត្រី ក្រសួងការបរទេស មើលឃើញ ថាជាជំហានដ៏វិជ្ជមានមួយ សម្រាប់ដំណើរការ ផ្ទេរកិច្ចការងារគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top