ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ ប្រឈមមុខនឹងត្រូវ តុលាការរំលាយចោល ប្រសិនបើរកឃើញថា លោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តី មានឥទ្ធិពលលើ

បរទេស៖ គណបក្សភឿថៃដែលជា គណបក្សប្រឆាំងដ៏ធំ ក្នុងប្រទេសថៃ បានបដិសេធថា អតីតនាយករដ្ឋមន្រ្តីគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រើឥទ្ធិពលលើគណបក្សនេះ ដូចដែលសកម្មជន គឺលោក Srisuwan Janya ដែលបានស្នើឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ពិនិត្យលើបញ្ហានេះនៅថ្ងៃពុធ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើការអះអាងនេះ ត្រូវបានបង្ហាញឱ្យឃើញ នោះគណបក្សនេះ (គណបក្សភឿថៃ) នឹងត្រូវរំលាយចោលដោយសារ រំលោភលើច្បាប់គណបក្សនយោបាយ។

ដំណឹងនេះបានកើតឡើង បន្ទាប់ពីលោកថាក់ស៊ីន ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរលិខិតស្នើសុំអោយ អ្នកបោះឆ្នោតនៅឈៀងម៉ៃ គាំទ្របេក្ខជនបក្ស ភឿថៃ ឈ្មោះ Pichai Lertpongadisorn នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានអង្គការរដ្ឋបាលខេត្ត (PAO) នៅថ្ងៃទី ២០ ធ្នូ។

លោក Srisuwan ដែលជាអគ្គលេខាធិការសមាគម ការពាររដ្ឋធម្មនុញ្ញថៃបាន និយាយនៅថ្ងៃអង្គារថា លោកនឹងស្នើដល់គណៈកម្មាធិការរៀបចំការបោះឆ្នោត ឱ្យស៊ើបអង្កេតថាតើភឿថៃ បានអនុញ្ញាតឱ្យលោកថាក់ស៊ីន ដែលមិនមែនជាសមាជិកបក្សភឿថៃ គ្រប់គ្រងឬត្រួតត្រាវាដែរឬទេ ដោយរំលោភលើច្បាប់ គណបក្សនយោបាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top