បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ប្រទេសអង់គ្លេស និងមិកស៊ិកបានឈានទៅដល់ កិច្ចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយគ្នាក្នុងគោលបំណង ដើម្បីអាចរក្សាឲ្យបាននូវទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីដែលមានស្រាប់ ឲ្យបន្តរហូតទោះបីជា Brexit នឹងបញ្ចប់ទៅនៅចុងឆ្នាំនេះក្តី។
យោងតាមការប្រកាស របស់អង្គភាពទទួលបន្ទុកកិច្ចការងារ ពាណិជ្ជកម្មរបស់អង់គ្លេសឬ DIT បានប្រកាសថាកិច្ចព្រមព្រៀង បន្តពាណិជ្ជកម្មរវាងភាគីទាំងពីរ នឹងផ្តល់ឲ្យនូវទាំងអស់គ្លេស និងមិកស៊ិកនូវអាជីវកម្មដ៏ច្បាស់លាស់ ជាមួយគ្នាហើយគិតមកដល់ ពេលនេះការដោះដូរពាណិជ្ជកម្មគ្នា ទៅលើទំនិញ និងសេវាកម្មគឺមាន ទំហំដល់ទៅ ៥ពាន់ប៊ីលានដុល្លារ ក្នុងមួយឆ្នាំហើយ ។
នៅក្នុងសារមួយដែល ត្រូវបានបង្ហោះនៅលើ Twitter ដោយអគ្គលេខាធិកាទទួលបន្ទុក កិច្ចការងារពាណិជ្ជកម្មអន្តរជាតិ របស់អង់គ្លេសលោក Liz Truss បានបង្ហើបប្រាប់ថានៅក្រោយពេល ដែលអាចជោគជ័យក្នុងការបន្ត កិច្ចព្រមព្រៀងជាមួយនឹងមិកស៊ិក រូចមាននន័យថាអង់គ្លេសអាចរក្សា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹង បណ្តាប្រទេសចំនួន៥៨ រួចទៅហើយទោះបីជាខ្លួននឹង ចាកចេញពីប្លុកអ៊ឺរ៉ុបក្តីជាផ្លូវការក្តីនៅចុងឆ្នាំនេះ ៕
ប្រែសម្រួល៖ ស៊ុន លី