បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃ ប្រទេសតួកគីលោក Hulusi Akar បាននិយាយថានៅថ្ងៃពុធថា ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក មកលើប្រទេសតួកគីជាពិសេស ពាក់ព័ន្ធទៅនឹងការបញ្ជាទិញ ប្រព័ន្ធការពារដែនអាកាសរបស់រុស្សី S-400 គឺពិតជាបានធ្វើឲ្យទន់ខ្សោយ
នូវតម្លៃនៃសម្ព័ន្ធមិត្តរបស់ណាតូនិងតួកគី។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ពួកយើងបានធ្វើការថ្កោលទោស ចំពោះការសម្រេចចិត្តនេះដែល វាមិនមានរូបភាពជាការអនុវត្តទៅតាម ភាពជាសម្ព័ន្ធភាពរវាងគ្នានឹងគ្នាឡើយ ទាំងវិស័យយោធានិងស្ថានភាព នយោបាយផងប៉ុន្តែទោះបីជាយ៉ាងណា តួកគីនឹងនតែបន្តកិច្ចខំប្រឹងប្រែង ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព និងប្រព័ន្ធការពារជាតិរបស់យើងដដែល។
គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រតនាគារជាតិអាមេរិកបានប្រកាសបន្ថែម ទណ្ឌកម្មជាច្រើនទៀតប្រឆាំង ទៅនឹងប្រទេសតួកគី ជុំវិញបញ្ហាបញ្ជាទិញយកប្រព័ន្ធការពារ មីស៊ីលរបស់រុស្សីដែលមានឈ្មោះថា S-400៕
ប្រែសម្រួល៖ ស៊ុន លី