វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាទ្វេដង កាលពីថ្ងៃពុធម្សិលមិញ ដែលបានបង្ហាញថា មានមនុស្សស្លាប់ជាង ៣,៧០០ នាក់ និងករណីឆ្លងថ្មីជាង ២៥ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោង នេះបើយោងតាមតួលេខ ពីសាកលវិទ្យាល័យ Johns Hopkins។
យោងតាមទិន្នន័យពីនាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស បានឱ្យដឹងថា ប្រទេសនេះមានការរីករាលដាល យ៉ាងខ្លាំងនៃការឆ្លងមេរោគកូវីដ-១៩ អស់រយៈពេលជាងមួយខែហើយ ដោយមានមនុស្សប្រហែល ១១៣,០០០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារវីរុសនេះ។
តួលេខសរុបនេះ គឺជាលើកទី៣ ហើយក្នុងសប្តាហ៍មុន ដែលសហរដ្ឋអាមេរិក បានឆ្លងផុតចំនួនអ្នកស្លាប់ចំនួន ៣,០០០ នាក់។ កំណត់ត្រា ២៤ ម៉ោងមុន ត្រូវបានកំណត់នៅចុងខែមេសា នៅកម្ពស់រលកដំបូងរបស់ប្រទេស ដែលមិនដែលបញ្ចប់ជាស្ថាពរម្ដងណាឡើយ ៕
ដោយ ឈូក បូរ៉ា