Covid-19

កូរ៉េខាងត្បូង ត្រៀមវ៉ាក់សាំង ៤ប្រភេទ សម្រាប់មនុស្សចំនួន ៤៤លាននាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការចុះហត្ថលេខា លើកិច្ចសន្យាលទ្ធកម្មវ៉ាក់សាំងជំងឺកូវីដ -១៩ Janssen និងង Pfizer នៅចុងខែនេះហើយចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយ Moderna នៅខែក្រោយ។

កាលពីសប្តាហ៍មុនក្រសួងសុខាភិបាល បានឲ្យដឹងថា ខ្លួនទទួលបានការចាក់វ៉ាក់សាំងដំបូង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឱសថចំនួន ៤ និងពីគម្រោងវ៉ាក់សាំងសកល សម្រាប់មនុស្សចំនួន ៤៤ លាននាក់ ដែលអាចទទួលយកបាន ៨៨ភាគរយ នៃប្រជាជនសរុបរបស់ប្រទេសនេះ។

រដ្ឋាភិបាលបានធ្វើកិច្ចព្រមព្រៀងទិញ ជាផ្លូវការជាមួយក្រុមហ៊ុន AstraZeneca សម្រាប់មនុស្សចំនួន ១០ លាននាក់ និងបានបង់ប្រាក់ជាមុនចំនួន ៨៥ ពាន់លានវ៉ុន (៧៧,៦ លានដុល្លារអាមេរិក) នៅក្នុងខែតុលា ដល់គម្រោងវ៉ាក់សាំងសកល របស់អង្គការសុខភាពពិភពលោក ដែលមានឈ្មោះថា COVAX ។

រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួននឹងទិញថ្នាំចំនួន ២០ លានដូសពី AstraZeneca, Pfizer និង Moderna ដែលត្រូវការការចាក់ចំនួន ២ ដង និងទិញចំនួន ៤ លានដូសពីJanssen និងPfizer ត្រូវការមួយដង៕

ដោយ ឈូក បូរ៉ា

To Top