បរទេស៖យោងតាមយុទ្ធសាស្ត្រដែនសមុទ្រ៣សេវាកម្មថ្មីមួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងទ័ពជើងទឹក កម្លាំងម៉ារីន និងកងកម្លាំងការពារតំបន់ឆ្នេរ នឹងបន្តធ្វើការផ្តោតលើប្រទេសចិននិងប្រទេសរុស្ស៊ី ដោយសារតែកើនភាពគឃ្លើនលើដែនសមុទ្ររបស់ពួកគេ។
តាមសេចក្តីរាយការណ៍ ឯកសារយុទ្ធសាស្ត្រ ដែលមានចំណងជើងថា “គុណប្រយោជន៍នៅដែនសមុទ្រ” បានធ្វើការណែនាំឲ្យសេវាកម្មយោធាទាំង៣ ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវការរួមបញ្ចូលគ្នា ការធ្វើទំនើបកម្មដ៏ខ្លាំងក្លា និងបន្តសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តនិងដៃគូនានា។
ឯកសារនោះបានលើកឡើងថា កំណើននិងការធ្វើទំនើបកម្មដ៏ខ្លាំងក្លារបស់ចិននិងរុស្ស៊ី ក៏ដូចជាវិធីសាស្ត្រងើបឡើងរបស់ពួកគេ ក្នុងបរិយាកាសដែនសមុទ្រ បានគម្រាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ព្រមទាំងដៃគូនានា និងកំពុងតែបំផ្លាញ់ដល់គុណសម្បត្តិយោធាអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង