ព័ត៌មានអន្តរជាតិ

ចិនចេញច្បាប់ សន្តិសុខជាតិ លើវិនិយោគបរទេស

បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានចេញច្បាប់ថ្មីសម្រាប់ការពិនិត្យពិចារណា លើវិនិយោគបរទេស ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ហើយនេះគឺជាវិធានការកាន់តែធំទូលាយ ដែលចិនទទូចថា មិនមែនជាការគាំទ្រដល់ការគាំពារនិយម។

ប្រព័ន្ធត្រួតពិនិត្យ ដែលប្រកាសដោយគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិនេះ គ្រប់ដណ្ដប់លើវិនិយោគបរទេសនានា ក្នុងវិស័យយោធា និងការសម្រេចត្រួតពិនិត្យភាគហ៊ុននៅក្នុងវិស័យនានា ដូចជាវិស័យថាមពល ធនធានធម្មជាតិ កសិកម្ម អ៊ីនធឺណេត បច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុជាដើម។

តាមសេចក្តីរាយការណ៍ គណៈកម្មាធិការនោះ បាននិយាយប្រាប់ដូច្នេះថា “មានតែតាមរយៈការរឹតបន្តឹងរបងការពារហានិភ័យលើសន្តិសុខប៉ុណ្ណោះ ទើបអាចឲ្យប្រទេសចិនចាក់គ្រឹះយ៉ាងរឹងមាំ សម្រាប់ការបើកជុំថ្មីនានា ដែលកាន់តែទូលំទូលាយ និងកាន់តែស៊ីជម្រៅឡើង”៕ប្រែសម្រួល៖ប៉ាង កុង

To Top