ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លង កើនឡើងដល់ជាង១,៤ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា  ប្រទេសវៀតណាម បានកត់ត្រាមានករណីថ្មីមួយនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចំនួន១.៤១១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។

ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីមានអាយុ៤០ឆ្នាំ ដែលជាស្ត្រីជនជាតិបរទេស ដែលបានចូលមកកាន់ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។

ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលរដ្ឋជិត១៧.០០០នាក់ ត្រូវបានកំពុងធ្វើចត្តាឡីស័ក និងតាមដាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top