ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាតចំពោះអាមេរិក ដែលដាក់អង្គភាពចិនចំនួន ៥៩ក្នុងត្រួតពិនិត្យការនាំចេញ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិន បានជំទាស់ដាច់ខាត ចំពោះសហរដ្ឋអាមេរិក ដែលបានបន្ថែមអង្គភាពចំនួន ៥៩ របស់ចិនទៅក្នុងបញ្ជីអង្គភាព ត្រួតពិនិត្យការនាំចេញរបស់ខ្លួន។

អ្នកនាំពាក្យរូបនោះបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនចិនទាំងអស់។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានប្រើអំណាចរដ្ឋ របស់ខ្លួនជាថ្មីម្តងទៀត ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន ដោយដាក់បន្ទុកលើសន្តិសុខជាតិ និងរំលោភការគ្រប់គ្រងការ នាំចេញម្តងហើយម្តងទៀត និងវិធានការផ្សេងទៀត ដើម្បីបង្ក្រាបក្រុមហ៊ុនស្ថាប័ន និងបុគ្គលនានានៅក្នុងប្រទេសដទៃទៀត សហរដ្ឋអាមេរិក បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក។

អ្នកនាំពាក្យរូបនេះបានបន្ដថា ការផ្លាស់ប្តូរបែបនេះ គឺមិនអំណោយផល សម្រាប់ប្រទេសចិនសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលឡើយ ៕

ដោយ ឈូក បូរ៉ា

To Top