បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានឃុំខ្លួនមេដឹកនាំនយោបាយនិងសកម្មជនតំបន់កាស្មៀរតិចបំផុតចំនួន៧៥នាក់ ដើម្បីទប់ស្កាត់មិនឲ្យមានភាពចលាចលនយោបាយ ក្រោយសម្ពន្ធភាពមួយរបស់គណបក្សនយោបាយតំបន់កាស្មៀរ បានឈ្នះការបោះឆ្នោតក្នុងតំបន់។
ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាស្រុក ដែលបានចប់នៅដើមសប្ដាហ៍ននោះ គឺជាការអនុវត្តបែបនេះជាលើកទីមួយ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានដកសិទ្ធិពិសេសរបស់តំបន់ដែលមានពួកមូស្លីមភាគច្រើន កាលពីឆ្នាំមិញនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទីក្រុងញូដេលី បានធ្វើការបង្ក្រាបលើក្រុមប្រឆាំង និងមនុស្សជួបជុំគ្នាជាច្រើនរយនាក់ ដើម្បីការពារទុកមុនមិនឲ្យមានការតវ៉ានិងអំពើហិង្សា៕
ប្រែសម្រួល៖ប៉ាង កុង