ព័ត៌មានអន្តរជាតិ

ស៊ូដង់ កាន់កាប់ដីនៅតាម ព្រំដែនជាប់អេត្យូពី

បរទេស៖ រដ្ឋមន្ត្រីព័ត៌មានស៊ូដង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសស៊ូដង់ ទើបបានកាន់កាប់នូវទឹកដីភាគច្រើន ដែលខ្លួនចោទប្រទេសអូត្យូពីពីបទបំពានយក នៅជិតព្រំដែនរវាងប្រទេសទាំងពីរ។ 

លោក Faisal Salih ជារដ្ឋមន្ត្រីព័ត៌មានស៊ូដង់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងជឿជាក់ចំពោះការពិភាក្សាគ្នា ដោះស្រាយបញ្ហាណាមួយ ប៉ុន្តែទាហានរបស់យើង នឹងធ្វើកាតព្វកិច្ចរបស់ខ្លួន យកត្រឡប់មកវិញនូវទឹកដីរបស់យើង ហើយបច្ចុប្បន្ននេះ ទាហានយើងបានយកមកវិញនូវទឹកដី ស៊ូដង់ចន្លោះពី៦០ទៅ៧០ភាគរយហើយ”។ 

គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់ព្រំដែន រវាងប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះឡើង ចាប់តាំងពីការកើតមានជម្លោះក្នុងតំបន់ Tigray ស្ថិតនៅក្នុងប្រទេសអេត្យូពីភាគខាងជើង កាលពីដើមខែវិច្ឆិកា ហើយជនភៀសខ្លួន Tigray ជាង៥០.០០០នាក់ បានធ្វើដំណើរមកដល់ប្រទេសស៊ូដង់ភាគខាងកើត៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top