ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី ចាប់ផ្តើមចាក់ថ្នាំ វ៉ាក់សាំងការពារ ជម្ងឺកូវីដ១៩

 បរទេស៖ ប្រទេសស្លូវ៉ាគី បានចាប់ផ្តើមចាក់ថ្នាំ បង្កាជម្ងឺកូវីដ១៩ឲ្យប្រជាជនខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលប្រទេសនេះ បានចូលរួមក្នុងដំណើរ ជំរុញរួមគ្នារបស់សហភាពអឺរ៉ុប ប្រឆាំងនឹងការរាតត្បាត ឆ្លងជម្ងឺពិភពលោក។ 

លោក Vladimir Krcmery ជាសមាជិកមួយរូប នៃគណៈកម្មាធិការជម្ងឺឆ្លង របស់រដ្ឋាភិបាល តាមសេចក្តីរាយការណ៍ គឺជាបុគ្គលដំបូងគេបង្អស់ ក្នុងប្រទេស ដែលបានទទួលចាក់ថ្នាំវ៉ាក់សាំងផលិត ដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BionTech។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប្រទេសហុងគ្រី ក៏បានចាប់ផ្តើមចាប់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនខ្លួនដែរ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ មានរយៈពេលមួយថ្ងៃ មុនការចេញថ្នាំវ៉ាក់សាំង នៅក្នុងប្រទេស ដទៃមួយចំនួនទៀត ដែលរួមមានទាំងប្រទេសបារាំង អាល្លឺម៉ង់និង អេស្ប៉ាញ៕ 

To Top