ព័ត៌មានអន្តរជាតិ

កូវីដពូជក្លាយថ្មី របស់ អង់គ្លេស រីករាលដាល ទៅដល់បណ្តាប្រទេសផ្សេងទៀត លើលោក

បរទេស៖ទូរទស្សន៍ BBC  ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ករណីនៃវិរុសកូវីដ ពូជក្លាយ ដែលដំបូងឡើយត្រូវបាន រកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ពេលនេះកំពុងបានរីករាលដាល ទៅដល់ប្រទេសជាច្រើនទៀត ក្នុងតំបន់អ៊ឺរ៉ុបហើយ បូករួមទាំង កាណាដា និងជប៉ុន ផងដែរ។

ប្រភពដដែល បានសរសេរទៀត ថាការឆ្លងនៅក្នុង ប្រទេសអេស្បាញ ស៊្វីសន ស៊ុយអែត និងបារាំង ក៏ត្រូវបានគេដឹងទៀតថាជាមនុស្ស ដែលបានធ្វើដំណើរ មកពីអង់គ្លេសផង ប៉ុន្តែករណី ដ៏ចម្លែកមួយនៅក្នុង ប្រទេសកាណាដាទៅលើ បុរសប្តីប្រពន្ធ២នាក់គឺនៅមិនទាន់ អាចរកប្រភពឃើញ នៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតបចំពោះ ករណីកូវីដពូជថ្មីនេះ ផងដែរប្រទេសជប៉ុនឯណោះវិញក៏បាន ប្រកាសដាក់បម្រាម មិនឲ្យមានជនបរទេសស្ទើរតែ គ្រប់ប្រទេស ធ្វើដំណើរចូលប្រទេស របស់ខ្លួន ចាប់ពីថ្ងៃចន្ទនេះតទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top