Covid-19

ម៉ារ៉ុក បញ្ជាទិញវ៉ាក់សាំងកូវីដ ៦៥លានដូស ពីចិន និងអង់គ្លេស

បរទេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសម៉ារ៉ុក បានប្រកាសបញ្ជាក់ថា ខ្លួនបានធ្វើការបញ្ជាទិញវ៉ាក់សាំង ប្រមាណជា ៦៥លានដូស រួចទៅហើយពីក្រុមហ៊ុនចិន Sinopharm និងក្រុមហ៊ុនអង់គ្លេស AstraZeneca ខណៈដែលព្រះរាជាណាចក្រ អាហ្វ្រិកខាងជើងមួយនេះគឺ ត្រៀមនឹងធ្វើយ៉ាងណាអាច ចាក់វ៉ាក់សាំងទៅលើពលរដ្ឋរបស់ខ្លួនឲ្យបាន ៨០ភាគរយក្នុងពេលខាងមុខ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Khalid Ait Taleb បានបញ្ជាក់អំពីតួលេខនេះនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ប៉ុន្តែបានអះអាងថា មកដល់ពេលនេះទោះបីជាយ៉ាងណាក្តី ខ្លួនគឺនៅមិនទាន់ទទួលបាន វ៉ាក់សាំងណាមួយនៅឡើយ។

គួរឲ្យដឹងដែរថា ម៉ារ៉ុកត្រូវបានគេមើលឃើញថា ជាប្រទេសដែលបានធ្វើការសកម្មភាព និងផែនការវ៉ាក់សាំងនេះមុនគេបង្អស់ នៅក្នុងតំបន់ហើយក៏ជាប្រទេស ដែលទទួលរងការវាយប្រហារខ្លាំងជាងគេផងដែរ នៅក្នុងតំបន់អាហ្វ្រិកបន្ទាប់ពី ប្រទេសអាហ្រ្វិកខាងត្បូង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top