ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យទំនាក់ទំនង ជាមួយនឹងអ៊ីតាលី កាន់តែប្រសើរឡើង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យ បានឲ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានធ្វើការអំពាវនាវមួយដើម្បីឲ្យទំនាក៉ទំនង រវាងប្រទេសចិននិងអ៊ីតាលី កាន់តែល្អប្រសើរឡើង និងក្នុងរយៈពេល ៥០ឆ្នាំខាងមុខទៀត។

លោក Wang បានធ្វើការថ្លែងការណ៍នេះ នៅក្នុងសាជាវិដេអូមួយ ដែលជាផ្នែកនៃវិដេអូឯកសារ ដែលមានចំណងជើងថា A road traveled togehter-50 years of China-Italy ក្នុងឧិកាសនៃខួប ៥០ឆ្នាំទំនាក់ទំនងរវាងគ្នា។

លោក Wang បានបន្ថែមទៀតថា ជាងពាក់កណ្តាលសតវត្សរ៍ កន្លងមកនេះទំនាក់ទំនងចិន-អ៊ីតាលី បានឆ្លងកាត់ភាពតានតឹងហើយ ភាគីទាំងពីរបានរួមគ្នាបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍ និងលទ្ធផលឈ្នះឈ្នះ និងការរៀនសូត្រពីគ្នាព្រម ទាំងការផ្តល់ជំនួយគ្នាទៅវិញទៅមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top