ព័ត៌មានអន្តរជាតិ

អាមេរិក បង្កើនការគាំទ្រ ចំពោះតៃវ៉ាន់ និងទីបេ បណ្ដាលឲ្យចិនខឹង

បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្ហាញនូវការខឹងសម្បារ ក្រោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំចុះហត្ថលេខាលើ វិធានការឲ្យចូល ជាច្បាប់ ដើម្បីជំរុញ បន្ថែមការគាំទ្រ សម្រាប់កោះតៃវ៉ាន់ និងតំបន់ទីបេ ដែលរួមបញ្ចូល ទាំងជំនួញលើរោគរាតត្បាត និងកញ្ចប់ថវិកាចំណាយ២,៣ ពាន់លានដុល្លារ។

ច្បាប់ធានាចំពោះ តៃវ៉ាន់ឆ្នាំ២០២០ និងគោលនយោបាយនិងច្បាប់គាំទ្រ ទីបេឆ្នាំ២០២០ ទាំងពីរនេះមាន បង្កប់ភាសាប្រឆាំងនឹងប្រទេសចិន ដែលរួមមានទាំង ការគំាទ្ររបស់សហរដ្ឋអាមេរិក ឲ្យកោះតៃវ៉ាន់ ចូលរួមក្នុងអង្គភាព នានារបស់អង្គការ សហប្រជាជាតិនិងការលក់អាវុធជាប្រក្រតី។ 

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថាថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះ ច្បាប់ទាំងពីរនេះ៕ 

ដោយ៖ប៉ាង កុង 

To Top