ព័ត៌មានអន្តរជាតិ

ស្ថានទូតអាមេរិក ជំរុញចិន ឲ្យដោះលែង អ្នកទោស ហុងកុង ១២នាក់

បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិន នាពេលថ្មីៗនេះ បានអំពាវនាវឲ្យអាជ្ញាធរចិន ដោះលែងភ្លាម នូវអ្នកទោស ហុងកុង១២នាក់ និងអនុញ្ញាតឲ្យពួកគេ ចាកចេញពីប្រទេស នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃចន្ទនេះ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ពាក្យដែលពួកគេហៅថា ឧក្រិដ្ឋកម្មនោះ គឺជាការគេចចេញពីការជិះជាន់។ ប្រទេសចិនកុម្មុយនិស្ត នឹងបញ្ឈប់នូវអ្វីទាំងអស់ ដើម្បីទប់ស្កាត់ប្រជាជនខ្លួនមិនឲ្យស្វែងរកសេរីភាពនៅទីដទៃ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ជនហុងកុងទាំង១២នាក់ ដែលត្រូវបានឃាន់ខ្លួន នៅក្នុងដែនទឹកប្រទេសចិន ក្នុងខណៈកំពុងតែគេចភៀសខ្លួនទៅកោះតៃវ៉ាន់នោះ ត្រូវទទួលការកាត់ក្តី នៅតុលាការក្នុងស្រុក Yantian ក្នុងទីក្រុង Shenzhen នារសៀលថ្ងៃចន្ទនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top