ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន បង្ហាញការច្រានចោល ដាច់ខាតនូវច្បាប់ អាមេរិកថ្មី លើគោលនយោបាយទីបេ

បរទេស៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនច្រានចោលដាច់ខាត នូវច្បាប់សហរដ្ឋអាមេរិកថ្មី លើតំបន់ទីបេ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខា ឲ្យចូលជាច្បាប់ផ្លូវការ កាលពីថ្ងៃចុងសប្ដាហ៍ កន្លងទៅ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zhao Lijian ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយថា បញ្ហាពាក់ព័ន្ធតំបន់ទីបេ គឺជាកិច្ចការក្នុងស្រុក។

គួរបញ្ជាក់ថា គោលនយោបាយ និងច្បាប់គាំទ្រតំបន់ទីបេ ឆ្នាំ២០២០ ស្នើឲ្យមានការបង្កើតនូវស្ថានកុងស៊ុល សហរដ្ឋអាមេរិកក្នុងទីក្រុង Lhasa និងសិទ្ធិដាច់ខាត របស់ពលរដ្ឋទីបេ ក្នុងការជ្រើសរើស អ្នកស្នងតំណែង របស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា៕

ប្រែសម្រួល៖ប៉ាង កុង

To Top