ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Pfizer ពន្យារពេល ការចែកចាយ វ៉ាក់សាំងកូវីដ-១៩ ទៅឲ្យ ៨ប្រទេស របស់សហភាពអឺរ៉ុប

ម៉ាឌ្រីត៖ ក្រសួងសុខាភិបាលអេស្បាញ បានឲ្យដឹងថាក្រុមហ៊ុន Pfizer បានពន្យារពេលការផ្តល់ វ៉ាក់សាំងការពារជំងឺកូវីដ – ១៩ របស់ខ្លួនទៅ ឲ្យប្រទេសចំនួន ៨ នៅអឺរ៉ុបរួមទាំងអេស្បាញមួយថ្ងៃ បន្ទាប់ពីសហភាពអឺរ៉ុប ចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំ បង្ការទ្រង់ទ្រាយធំ របស់ខ្លួន។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សាខា Pfizer របស់អេស្បាញ បានជូនដំណឹងដល់ទីក្រុងម៉ាឌ្រីត នៅយប់ថ្ងៃអាទិត្យអំពីការពន្យាពេល ក្នុងការដឹកជញ្ជូន ទៅប្រទេសចំនួន ៨ ដោយសារតែបញ្ហា ក្នុងដំណើរការផ្ទុក និងដឹកជញ្ជូននៅរោងចក្រ របស់ខ្លួននៅបែលហ្ស៊ិក។

ចំពោះការពន្យារពេល ចែកចាយនេះដែរ ខ្លួនមិនបានបញ្ជាក់ថាតើ ប្រទេសអឺរ៉ុបមួយណាខ្លះ ក្រៅពីប្រទេសអេស្ប៉ាញ ដែលរងផលប៉ះពាល់នោះទេ សម្រាប់ការពន្យារពេល ចែកចាយវ៉ាក់សាំងខាងលើនេះ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ក្រុមហ៊ុន Pfizer បានជូនដំណឹងដល់ក្រសួងថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ ប៉ុន្តែការចែកចាយវ៉ាក់សាំង បន្ទាប់នឹងត្រូវយឺតជាងពីរ ទៅបីម៉ោង ហើយទៅដល់ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារមួយថ្ងៃ ក្រោយការរំពឹងទុក។

នៅពេលត្រូវបានគេ សួរអំពីការពន្យាពេល ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Ser រដ្ឋមន្រ្តីក្រសួងសុខាភិបាល Salvador Illa បានឲ្យដឹងថាវាកើតឡើងដោយសារតែបញ្ហា“ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងសីតុណ្ហភាព” នៃការដឹកជញ្ជូនដែលត្រូវបានជួសជុល៕

ដោយ ឈូក បូរ៉ា

To Top