ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក នៅជប៉ុនចាប់ផ្តើម ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដំបូង

បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការ ចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ ជុំដំបូង នៅក្នុងប្រទេសជប៉ុនដោយធ្វើបុគ្គលិក សុខាភិបាលជួរមុខឲ្យជាអាទិភាព នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ 

លោកអនុសេនីយ៍ទោស Stuart Thrift បានធ្វើការបញ្ជាក់ប្រាប់សារព័ត៌មានថា ចាក់ថ្នាំវ៉ាក់សាំងនោះ បានចាប់ផ្តើមនាថ្ងៃចន្ទ នៅមូលដ្ឋានកងទ័ពអាកាស Yokota ហើយនៅក្នុងអំឡុងព្រឹត្តិការណ៍ FaceBook Live នាថ្ងៃអង្គារនេះ កងកម្លាំងអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីសប្ដាហ៍មុន បានទទួលថ្នាំវ៉ាក់សាំង ប្រមាណ៨.០០០ដូស។ 

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Gustave Perna បានមានប្រសាសន៍ ប្រាប់កាលពីសប្ដាហ៍មុនថារដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នឹងចែកចាយថ្នាំវ៉ាក់សាំង Pfizer Inc ចំនួន៤,៦៧លានដូស និងថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន Moderna៕ 

To Top