ព័ត៌មានអន្តរជាតិ

ការសិក្សា ថ្មីអាចបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ ជាក់ស្តែងនៅក្រុងវូហាន មានទំហំលើសតួលេខ ដល់ទៅ១០ដង

បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់ចិន CDC បានបង្ហាញថា ពលរដ្ឋនៃទីក្រុងវូហាន ប្រមាណជាកន្លះលាននាក់ការពិត គឺអាចឆ្លងកូវីដ១៩ពោល គឺមានទំហំលើស១០នៃតួលេខ ដែលបាន

បង្ហាញដោយសា លាក្រុងវូហាន ដែលមានត្រឹមតែ ៥០  ៣៥៤នាក់។

គំរូស្នាមប្រមាណជា៣  ៤០០០នាក់ ដែលត្រូវបាន CDC ប្រមូលមកធ្វើការ សិក្សាដោយពួកគេ មានប្រភពភាគច្រើនមក ទីក្រុងវូហាន និងខេត្ត មួយចំនួនទៀត ដូចជាហ៊ូបេ និងក៏ដូចជាទីក្រុងប៉េកាំង ក្វាងចូវ ជីងស៊ូ ស៊ីឈាន់ លីនីង និងសៀងហៃ ផង។

លទ្ធផល នៃការស្រាវជ្រាវ ទាំងនេះត្រូវបានធ្វើការប្រកាសដោយ CDC នៅលើបណ្តាញសង្គម របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញប៉ុន្តែមិនបានបញ្ជាក់ ទេថាតើការសិក្សា ស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការស្រាវជ្រាវ បែបអ្នកជំនាញឬ academic journals នោះឬយ៉ាងនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top