កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ស្រីល័ង្កា ប្រឈមមុខនឹងរលកទី២នៃការឆ្លងរាតត្បាត ជំងឺកូវីដ១៩ ។
គេបានឃើញ ក្រុមបុគ្គលិកពេទ្យ បានធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩ នៅឯសួនច្បារនៅក្នុងក្រុងកូឡុំបូ រដ្ឋធានីនៃប្រទេស្រីល័ង្កា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
បច្ចុប្បន្ននេះ ប្រទេសស្រីល័ង្កា កំពុងប្រឈមមុខនឹងរលកទី២នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយត្រូវបានគេរាយការណ៍មកថាមានអ្នកវិជ្ជមានកូវីដ១៩ចំនួន៤១.៦០៣នាក់ និងមានអ្នកស្លាប់ចំនួន១៩៤នាក់ ដែលបណ្តាលមកពីការឆ្លងជំងឺ ៕