បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitt Romney នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជំរុញរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចុះឈ្មោះភ្លាមៗ នូវគ្រូពេទ្យសត្វ ពេទ្យក្នុងសង្គ្រាម និងអ្នកផ្សេងទៀត នៅក្នុងយុទ្ធនាការថ្នាក់ជាតិ ដើម្បីគ្រប់គ្រងការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងបន្ថយល្បឿននៃការកើនឡើងក្នុងចំនួនអ្នកចូលមន្ទីរពេទ្យ និងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩។
សមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សសាធារណរដ្ឋរូបនេះ បានស្នើឲ្យមានសកម្មភាពកាន់ខ្លាំងឡើង ស្របពេលដែលរដ្ឋបាលលោក ត្រាំ នៅឆ្ងាយពីគោលដៅក្នុងការចាក់ថ្នាំវ៉ាក់សាំងឲ្យប្រជាជនអាមេរិក២០លាននាក់ ជាមួយនឹងដូសដំបូងក្នុងចំណោមដូសពីរដែលត្រូវការជាចាំបាច់ នៅចុងឆ្នាំ២០២០។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃឆ្នាំថ្មី ថ្នាំវ៉ាក់សំាងចំនួនប្រមាណ២,៨លានដូស ពិតជាត្រូវបានគេផ្តល់ឲ្យ ដោយភាគច្រើនគឺដល់បុគ្គលិកសុខាភិបាលជួរមុខ ក៏ដូចជាបុគ្គលិក និងអ្នករស់នៅតាមកន្លែងព្យាបាលនានា នេះបើតាមការចេញផ្សាយរបស់ទីភា្នក់ងារសារព័ត៌មាន Us News៕
ប្រែសម្រួល៖ប៉ាង កុង
